
ព័ត៌មានលម្អិត
ពិព័ណនា
ទទួលបទពិសោធន៍រស់នៅជាមួយភាពប្រណិតបំផុតក្នុងវីឡាឃ្វីន។ វីឡាឃ្វីន ជាប្រភេទវីឡាទោលទាន់សម័យដ៏ពេញនិយមពីអតិថិជនរបស់បុរី ប៉េង ហួត ជាមួយនឹងការរចនាម៉ូដដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ជូលរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ។ ប្រភេទវីឡាឃ្វីន នេះរចនាឡើងជាពិសេសតែមួយគត់ដែលសាកសមសម្រាប់គ្រួសារជនជាតិខ្មែរដែលមានសមាជិកច្រើនដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅទៅដល់កម្រិតខ្ពស់ក្នុងសង្គម។ វីឡាឃ្វីន ត្រូវបានរចនាឡើងជាមួយទីធ្លាយ៉ាងធំទូលាយទាំងខាងក្រៅ និងខាងក្នុងដែលមានលក្ខណៈអំណោយផលក្នុងការរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរ និងកម្មវិធីផ្សេងៗ ដែលផ្តល់ឱ្យភ្ញៀវនូវអារម្មណ៍អស្ចារ្យនិងមានកិត្តិយស ឬអារម្មណ៍ស្រស់ថ្លាដល់ម្ចាស់គេហដ្ឋាន។
លក្ខណៈពិសេស
![]() | ទំហំ | 12m x 12m |
![]() | បន្ទប់គេង | 5 |
![]() | បន្ទប់ទឹក | 6 |
![]() | បន្ទប់ទទួលភ្ញៀវ | 1 |
![]() | បន្ទប់ទទួលទានអាហារ | 1 |
![]() | បន្ទប់ចម្អិនអាហារ | 1 |
![]() | បន្ទប់អ្នកបំរើ | 1 |
![]() | ចំណត | 2 |
រូបភាព





